ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលមានប្រជាជនរស់នៅចម្រុះលាយឡំគ្នាដោយឡែក ជនជាតិចារាយ (ហៅថា ជនជាតិជ្រាយក៏បាន) គឺជាក្រុមមនុស្សមួយក្រុម ដែលមានដើមកំណើត និងរស់នៅលើទឹកដីខ្មែរជាអំបូរវៀតណាម និងរស់នៅលើទីតាំងដែលមានដីភ្នំខ្ពស់ៗ។ ភាសាចារាយ ឬជ្រាយ គឺជាភាសាមានដើមកំណើតពី (ម៉ាឡាយូ ប៉ូលីនេស៊្យាន) ដែលជាមែកធាងនៃក្រុមភាសា (អូស្ត្រូនេស៊្យាន)។ ភាសាចារាយមានទំនាក់ទំនងទៅនឹងភាសាចាម នៃពាក់កណ្ដាលជាភាសាវៀតណាម និងភាសា (ម៉ាឡាយូ ប៉ូលីនេស៊្យាន) នៃឥណ្ដូនេស៊ី ម៉ាឡេស្យា ម៉ាដាហ្គាស្កា ហ្វីលីពីន ហើយមានផ្សេងៗទៀតអ្នកដែលរស់នៅលើកោះជាច្រើនមានដូចជា៖ ហាវ៉ៃ ញ៉ូហ្សឺឡែន រ៉ាប៉ានុយ សាម៉ូ ហ្គាម ហ្វីជី-ល-។
ប្រពៃណីទំនៀមទម្លាប់ក្នុងការរស់នៅរបស់ជនជាតិចារាយគឺរស់នៅក្នុងភូមិតូចៗជាច្រើន ដែលមានចំនួនប្រជាជនពី៥០-៥០០នាក់។ អ្នកភូមិទាំងឡាយមិនបានអនុញ្ញាតិឱ្យមានទំនាក់ទំនងសាសនាខាងក្រៅឡើយ ការកាន់កាប់កន្លែងរស់នៅរួមគ្នា ឬទីតំបន់ដែលខ្ពស់បានធ្វើការរៀបចំ ចាត់ចែងទៅតាមចំណុចកណ្ដាលភូមិស្រុក។ ជាទូទៅគេតែងតែធ្វើអណ្ដូង សំណាញ់បាល់ទះ ឬម៉ាស៊ីនកិនស្រូវ ផ្ទះនៅចំណុចកណ្ដាលភូមិស្រុកដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។ មានផ្ទះដែលមានលក្ខណៈជាប្រពៃណីភាគច្រើន ត្រូវបានកសាងឡើងអំពីដើមឬស្សីទាំងស្រុង ទោះបីជាយ៉ាងណាក៏ដោយការសាងសង់ផ្ទះ ធ្វើពីឈើគឺជាប្រជាប្រិយភាពបំផុត ហើយវាអាចមានប្រសិទ្ធភាពជាប់បានយូរអង្វែង ចំពោះពួកគេដែរ។ ជនជាតិចារាយមានពូជពង្សខ្សែស្រឡាយ វប្បធម៌មានលំនៅ និងសាច់ញាតិខាងម្ដាយដែលមានត្រកូលទៅតាមម្ដាយធំជាងឪពុក។ ភាគច្រើនជនជាតិចារាយគឺមានជំនឿក្នុងការគោរពបូជាយ៉ាងមុតមាំទៅលើទេវតាអារក្សអ្នកតា ដែលពួកគេយល់ថាអ្វីទាំងអស់នោះគឺជាអ្នកបង្កើតពួកគេមកនៅលើផែនដីនេះ។ ការធ្វើ និងគោរពពិធីបូជាយញ្ញ ដោយមានតង្វាយជាច្រើនដូចជា៖ សត្វជ្រូក សត្វគោ និងសត្វក្របីដែលធ្វើការកំណត់យកពេលវេលាមួយច្បាស់លាស់ដើម្បីធ្វើការឧទ្ទិសដល់ព្រលឹងខ្មោចអារក្សអ្នកតាទាំងនោះឱ្យបានស្ងប់ចិត្ត ។
ប្រពៃណីនៃការធ្វើពិធីបញ្ចុះសពរបស់ជនជាតិចារាយ ផ្នូរគឺមានខ្ទមតូចមួយនៅក្នុងកន្លែងដែលមានម្ចាស់ដែលទទួលមរណភាពហើយ និងមានតង្វាយខ្លះៗផងដែរ។ នៅជុំវិញផ្នូរគឺមានកន្លែងជាច្រើនដែលធ្វើពីឈើមានបង្គោលសសរ ចិតសំបកចោះឆ្កឹះ ឆ្លាក់ធ្វើជាតំណាងរបស់អ្នកដែលនៅមើលថែរក្សា។ ការធ្វើពិធីបញ្ចុះសពគឺមានតំលៃថ្លៃខ្លាំងហួសហេតុ ហើយជារឿយៗតម្រូវឱ្យមានពិធីបូជាយញ្ញទឹករបស់សត្វក្របី និងសត្វគោ។ ប្រសិនបើគ្រួសារណាដែលទទួលមរណភាព ហើយមិនអាចធ្វើពិធីបុណ្យនោះបានទេ វាប្រហែលជាមានរយៈពេលចាប់ពីបីឆ្នាំឡើងទៅ។ បន្ទាប់ពីចំនួននៃឆ្នាំនោះមក ផ្នូរនោះត្រូវបានទុកចោលឱ្យនៅរប៉ាត់រប៉ាយគ្មានអ្នកនៅថែរក្សាឡើយ។ ជាទីបញ្ចប់នៃពិធីបុណ្យបញ្ចុះសពគឺការបោះបង់ចោលជាចំណុចនៃសញ្ញាសម្គាល់ ដែលសេចក្ដីស្លាប់ក្លាយទៅជាទីអវសាន្ត ហើយព្រលឹងមរណភាពនោះគឺមានសេរីភាព។
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២