នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីប្រឡងពាក់កណ្ដាលឆមាសទី១ សម្រាប់ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦។ ចំពោះការប្រឡងនេះដែល សាលាបានកំណត់ការប្រឡងឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថាសិស្សានុសិស្សបានដឹងហើយក៏បានអនុវត្តនៅបទបញ្ជារបស់សាលា គ្មានសំណៅឯកសារ គោរពពេលវេលានៃការប្រឡង គ្មានការចម្លងគ្នា និងមានភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ដែលត្រួតពិនិត្យការប្រឡងពាក់កណ្តាលឆមាសទី១ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនផងដែរ។ សម្រាប់ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ និងបញ្ចប់ដោយភាពសប្បាយរីករាយ ។
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥