ការសិក្សាថ្នាក់ក្រោមមត្តេយ្យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ការសិក្សារបស់កុមារតូចដែលមាន៥ផ្នែកសំខាន់ៗគឺ ការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ ការអភិវឌ្ឍផ្នែកចិត្តសង្គម និងអារម្មណ៍ ការអភិវឌ្ឍផ្នែកការពិចារណាការយល់ដឹង និងការអភិវឌ្ឍផ្នែកភាសា។ ដើម្បីឱ្យកុមារទទួលបាននូវការអភិវឌ្ឍនូវផ្នែកទំាងអស់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ៖
- កម្មវិធីសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
- កម្មវិធីសមស្របតាមបែបខ្មែរ-អាមេរិកាំង
- មុខវិជ្ជាសិក្សាមាន ចិត្តចលភាព បុរេគណិត ភាសាខ្មែរ វិទ្យាសាស្រ្ត សិក្សាសង្គម និងភាសាអង់គ្លេស
- កម្មវិធីបន្ថែមមាន កីឡា ទស្សនកិច្ចសិក្សា កម្មវិធីកម្សាន្ត កម្មវិធីជាតិ និងប្រពៃណីជាតិ
- មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារ។
សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ
- ពេលព្រឹក ៨:០០នាទី-១០:៣០នាទីព្រឹក
- ពេលរសៀល១៤:០០នាទី-១៦:៣០នាទីរសៀល
សិក្សាលើមុខវិជ្ជា៖
១
ចិត្តចលភាព
២
សិក្សាសង្គម
(គំនូរ/កសាងសម្ភារៈ ល្បែងសិក្សាកម្សាន្តសប្បាយ អនាម័យ ចម្រៀង របាំ តន្ត្រី)
៣
បុរេគណិត
៤
ភាសាខ្មែរ
(ល្បែងបុរេសំណេរ កំណាព្យ រឿងនិទាន)
៥
វិទ្យាសាស្រ្ត
(ទស្សនាសង្កេត សង្កេត ពិសោធន៍)
៦
ភាសាអង់គ្លេស
លោក តេង តាំងគា
ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ
អានបន្ត →
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២