កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីទិវាកីឡាលើកទី២០ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យប្អូនៗបានហាត់ប្រាណ រួមទាំងបានលេងកីឡាផងដែរ។ មួយវិញទៀត ដើម្បីលើកកម្ពស់នូវសុខុមាលភាព ទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយរីករាយ និងកាត់បន្ថយភាពតានតឹង។ កីឡាបានធ្វើឱ្យប្អូនៗ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ព្រមទាំងជាពេលវាលាដែលពួកគាត់បានបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥