គ្រូវិទ្យាល័យ

គ្រូវិទ្យាល័យ

ការសិក្សាថ្នាក់វិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកម្មយ៉ាងហ្មត់ចត់ និងច្បាស់លាស់បំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយគុណភាពខ្ពស់លើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា អ្វីដែលពិសេសនោះគឺសាលាផ្តោតទៅលើគុណភាពសិក្សា វិន័យ និងសេវាកម្ម។ សាលាមានកម្មវិធីសិក្សាពិសេស និងសម្បូរបែបតាមបែបខ្មែរ-អាមេរិកាំង ពីថ្នាក់ទី១០ ដល់ទី១២ ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីក្លាយទៅជាធនធានមនុស្សពោរពេញទៅដោយសមត្ថភាព និងជោគជ័យនៅថ្ងៃអនាគត។ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំដូចតទៅ៖

  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្មភាពសង្គម​ផ្សេងៗ។
  • សាលាបានដាក់បញ្ចូលនូវកម្មវិធីបន្ថែមទៀតរួមមាន ការពិសោធន៍ កិច្ចការស្រាវជ្រាវ កម្មវិធីសិក្ខាសាលា ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារសម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ និងតាមប្រព័ន្ធអ៊ីនធឺណេត
  • ដើម្បីបំពេញតម្រូវការចាំបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
  • ផ្តល់ជូនសិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការឈានបន្តទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញដោយសមត្ថភាព។
  • អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមានចំណេះដឹង ចំណេះធ្វើ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

សូមអរគុណ!