ការិយាល័យកិច្ចការសិស្ស មានមុខងារដ៏សំខាន់ក្នុងការលើកទឹកចិត្ត និងជួយជំរុញសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យទទួលបាននូវប្រសិទ្ធភាពនៃការអប់រំ រួមមានវិន័យ សីលធម៌ សុជីវធម៌ និងការសិក្សាប្រកបដោយគុណភាព និងសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ យើងបានជួយឱ្យពួកគាត់អាចអភិវឌ្ឍ និងផ្លាស់ប្តូរការគិត ព្រមទាំងអាកប្បកិរិយាឱ្យឆ្ពោះទៅរកចំណុចវិជ្ជមាន និងត្រឹមត្រូវ ក្នុងកិច្ចការនេះដែរ កិច្ចការសិស្សមានតួនាទីដោះស្រាយ និងជួយសម្របសម្រួលដល់អតិថិជន ឬសិស្សានុសិស្សនូវរាល់បញ្ហាដូចជា ការសុំច្បាប់ឈប់សម្រាក ការសុំប្ដូរវេនសិក្សា ការសុំលិខិតអនុញ្ញាតមករៀនយឺតពេល រួមទាំងលិខិតសុំចេញពីរៀនមុនម៉ោង និងជាកន្លែងបណ្ដុំព័ត៌មាន ហើយផ្ដល់ព័ត៌មានសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទទួលចុះឈ្មោះសិស្សានុសិស្សដែលចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា។